Ozil and Kolasinac return to Arsenal


Ozil and Kolasinac return to Arsenal
16August-2019
  • Friday 16 August 2019
  • 05:21 PM

កីឡាករ​ Mesut Ozil ​និង​ Sead Kolasinac ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម Arsenal ​វិញ​ហើយ ក្រោយ​ពី​ខកខាន​ជា​ច្រើន​ថ្ងៃ ដោយសារ​តែ​មាន​បញ្ហា​ជាមួយ​ជើង​កាង​នៅ​ក្រុង​ឡុង។

Mesut Ozil ​និង ​Sead Kolasinac ​ត្រូវ​បាន​ក្រុម​ជើង​កាង​នៅ​ទីក្រុង​ឡុង ​យក​កាំបិទ​មក​ភ្ជង់​កាល​ពី​ពេល​កន្លង​ទៅ ដែល​បង្ក​ជា​រឿង​រន្ធត់​ខ្លាំង​មែនទែន។ ក្រោយ​ពី​កើត​ហេតុ​នោះ ​កីឡាករ​ទាំង​ពីរ​មិន​បាន​ចេញ​មុខ​នៅ​ទី​សាធារណ​យូរ​មក​ហើយ ដោយ​សូម្បី​តែ​នៅ​ផ្ទះ​របស់​ពួកគេ​ក៏​បាន​ឱ្យ​ប៉ូលិស​យាម​ទាំង​ថ្ងៃ ទាំង​យប់​ផង​ដែរ។ ការ​ធ្វើ​ដូច្នេះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ។

ក្រោយ​ពី​ធ្វើ​ការ​តាម​ដាន​មួយ​រយៈ​មក ពេល​នេះ​កីឡាករ​ទាំង​ពីរ​បាន​ចូល​មក​ហ្វឹកហាត់​ជាមួយ​ក្រុម Arsenal ​បាន​វិញ​ហើយ។ ពួកគេ​រំពឹង​ថា​នឹង​បាន​ចូល​ជួយ​ក្រុម​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​២​នេះ៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ