Pep Guardiola មានទំនុកចិត្តថាក្រុម Manchester City របស់គាត់នឹងឈ្នះពាន Premier League ជាលើកទីបួនជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក នៅក្នុងរដូវកាលនេះ។
ក្រុមជើងឯកនៅតែរក្សាបាននូវក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការរក្សាតំណែងជេីងឯករបស់ពួកគេ បើទោះបីជាត្រូវបានស្មេីបីលើកជាប់ៗគ្នាទល់នឹងក្រុម Chelsea, Liverpool និង Tottenham ក៏ដោយ។
Manchester City បានឈ្នះពានរង្វាន់ចំនួនបីកាលពីរដូវកាលមុន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Guardiola មិនមានការសង្ស័យឡើយ ហើយបានផ្ញើសារច្បាស់ៗទៅកាន់គូប្រជែងថា គាត់មិនមានការសង្ស័យទៅលេីក្រុមរបស់គាត់ឡើយ។ គាត់បាននិយាយថា៖
“អារម្មណ៍របស់ខ្ញុំថ្ងៃនេះគឺយើងនឹងឈ្នះ Premier League។
ប្រសិនបើយើងលេងក្នុងកម្រិតដែលយើងបានលេងជាមួយ Liverpool និង Tottenham យើងនឹងឈ្នះវាម្តងទៀត។
គេមិនជឿវាទេ បន្ទាប់ពីស្មើបីលើក ប៉ុន្តែយើងមានអារម្មណ៍ថាយើងនឹងឈ្នះវាម្ដងទៀត វាមិនងាយស្រួលទេ ព្រោះមិនទាន់មានក្រុមណាធ្វើបានទេដែលឈ្នះបួនដងជាប់ៗគ្នា”៕
ប្រភព៖ បរទេស