Pep ​នៅ​តែ​ចាត់​ទុក Liverpool ​ជា​គូ​ប្រជែង​ពាន​នៅ​រដូវ​កាល​នេះ​


Pep ​នៅ​តែ​ចាត់​ទុក Liverpool ​ជា​គូ​ប្រជែង​ពាន​នៅ​រដូវ​កាល​នេះ​
15October-2022
  • Saturday 15 October 2022
  • 01:56 PM

លោក Pep Guardiola ​នៅ​តែ​ចាត់​ទុក​ក្រុម​ហង្ស​ក្រហម Liverpool ​ជា​ក្រុម​ប្រជែង​ពាន​ខ្លាំង​ដដែល​នៅ​រដូវ​កាល​នេះ បើ​ទោះ​ជា​បច្ចុប្បន្ន​ពួកគេ​ចាញ់​ពិន្ទុ​ដល់​ទៅ​១០​ពិន្ទុ​ជាង​ទៅ​ហើយ​ក្ដី។

​ក្រុម Manchester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Liverpool ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ហើយ ​ក្នុង​ពាន​រង្វាន់ English Premier League ។ ​ដោយ​រដូវ​កាល​នេះ​ដែរ ​ក្រុម City ​របស់​លោក Pep ​កាន់​តែ​កាច​ជាង​រដូវ​កាល​មុន​ទៅ​ទៀត ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Earling Haaland ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត ​និង​ច្រើន​ៗ​គ្រាប់​ផង។ ខណៈ​ដែល​ក្រុម Liverpool ​វិញ ​មាន​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ ដោយ​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ឯ​ណោះ ព្រោះ​បញ្ហា​កីឡាករ​របួស​ច្រើន​ពេក។

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Pep ​នៅ​តែ​មិន​មើល​ស្រាល Liverpool ​ដដែល ​ហើយ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ខ្លាំង​មួយ​អាច​ប្រជែង​ពាន​រង្វាន់​បាន​ថែម​ទៀត។ អ្នក​ចាត់ការ​ក្រុម Man City ​បាន​និយាយ​ថា​៖ “អ្វី​ដែល​ខ្ញុំ​គិត​ចំពោះ Liverpool ​គឺ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ។ ​Liverpool ​នៅ​តែ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​ដដែល។ ​មិន​មាន​អ្វី​អាច​កើត​ឡើង​ឡើយ​ចំពោះ​ដើម​រដូវ​កាល ​យើង​ក៏​ធ្លាប់​ឆ្លង​កាត់​វា​ដូច​គ្នា។ វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​ប្រកួត​ប្រជែង ពួកគេ​នៅ​តែ​មាន​ឱកាស ​នៅ​តែ​អាច​ត្រលប់​មក​ខ្លាំង​វិញ​បាន​”៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ