លោក Pep Guardiola បានមើលឃើញថាប្រសិនបើក្រុម FC Barcelona អាចយកបានខ្សែប្រយុទ្ធ Robert Lewandoski មករួមក្រុមបានមែន នោះពិតជារឿងល្អសម្រាប់ពួកគេហើយ។
ខ្សែប្រយុទ្ធ Lewandoski បានប្រកាសចង់ចាកចេញពីក្រុម Bayern Munich ហើយនៅរដូវកាលដោះដូរកីឡាករនេះ បើទោះជារូបគេនៅសល់កុងត្រាជាមួយក្លឹបក្ដី។ ការចង់ចាកចេញនេះដែរ ក៏ដោយសារតែរូបគេលែងចង់លេងនៅអាល្លឺម៉ង់ទៀតហើយ ពោលគឺចង់បានបទពិសោធថ្មីនៅខាងក្រៅម្ដង។ ដោយក្នុងនោះ មានដំណឹងថា FC Barcelona ចង់បាននិងកំពុងចរចាយកហើយ។
ដំណឹងនេះដែរបានឮដល់លោក Pep ផងដែរ។ អ្នកចាត់ការក្រុម Manchester City រូបនេះក៏អះអាងថាប្រសិនបើក្រុមអ្នកមានបុណ្យសម្រេចបានការផ្ទេរនេះ នោះវាជារឿងល្អសម្រាប់ពួកគេហើយ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញគឺជាកំពូលខ្សែប្រយុទ្ធម្នាក់នាពេលបច្ចុប្បន្ន ហើយប្រសិនបើបានចូលរួមជាមួយក្រុមរបស់លោក Xavi ទៀត នោះរូបគេនឹងជួយបានច្រើនមិនខានរដូវកាលក្រោយនេះ៕ ប្រភព ៖ marca