Pep tells Sterling not to listen to anyone else comparing himself to Ronaldo Messi


Pep tells Sterling not to listen to anyone else comparing himself to Ronaldo Messi
15September-2019
  • Sunday 15 September 2019
  • 04:19 PM

លោក Pep Guardiola ​បាន​ប្រាប់​ទៅ Raheem Sterling ​កុំ​ស្ដាប់​សម្ដី​អ្នក​ដទៃ ដែល​បាន​យក​ខ្លួន​ទៅ​ប្រៀប​ជាមួយ Cristiano Ronaldo ​និង Lionel Messi ​។

Sterling ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដោយ​រក​បាន​៨​គ្រាប់​ក្នុង​ការ​ប្រកួត​៧​ប្រកួត​ឱ្យ​ក្រុម Man City ​និង​ជម្រើស​ជាតិ​អង់គ្លេស​ហើយ​គិត​ត្រឹម​រដូវ​កាល​នេះ​។ ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​នេះ ទៅ​ធៀប​ជាមួយ​កីឡាករ Ronaldo ​និង Messi ​។

ដោយសារ​តែ​មាន​ការ​យក​ទៅ​ប្រៀបធៀប​ច្រើន​នេះ​ហើយ ទើប​បាន​ជា​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​ប្រាប់​ទៅ​កូន​ក្រុម​របស់​ខ្លួន​ថា​កុំ​ស្ដាប់​ការ​និយាយ​ទាំង​អស់​នោះ។ ប្រសិន​បើ​ស្ដាប់​ការ​សរសើរ​លើក​ខ្លួន​ខ្លាំង​ពេក ​អាច​នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​មិន​ខំ​ហាត់ ​និង​ធ្វើ​ឱ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​ទៅ​វិញ។ ​អតីត​គ្រូ​របស់ Messi ​បាន​បន្ថែម​ទៀត​ថា ​Sterling ​នៅ​មាន​កម្រិត​ល្អ​បន្ថែម​ទៀត ដូច្នេះ​មិន​គួរ​យក​ទៅ​ប្រៀបធៀប​ជាមួយ​នរណា​នោះ​ទេ៕ប្រភព៖ Dailymail


 

Facebook Comments

ព័ត៌មានកីឡាថ្មីៗ