Pogba is likely to use his injury to ask United to leave


Pogba is likely to use his injury to ask United to leave
28November-2019
  • Thursday 28 November 2019
  • 02:33 AM

ខ្សែ​បម្រើ​ Pual Pogba ​បាន​រង​របួស​ច្រើន​ខែ​មក​ហើយ ​មិន​បាន​បង្ហាញ​​ខ្លួន​ជាមួយ​ក្រុម Manchester United ​នោះ​ទេ ​ហើយ​បច្ចុប្បន្ន​នេះ​ក៏​មាន​ដំណឹង​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​ទៀត​ដែរ។

Pogba ​ចង់​ចាកចេញ​ពី Man Utd ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ​ប៉ុន្តែ​ដោយសារ​តែ​ក្រុម​របស់​លោក Ole ​ដាក់​តម្លៃ​ខ្ពស់​ពេក ទើប​បាន​ជា​គ្មាន​ក្លឹប​ណា​ហាន​យក​បាន។ ​ស្រប​ពេល​បញ្ហា​ជើង​របស់​គេ​អូស​បន្លាយ​យូរ​ផង​នោះ ​ទើប​បាន​ជា​ពេល​នេះ ​សាមី​ខ្លួន​កើត​ចិត្ត​ចង់​ចាកចេញ​ពី​ក្រុម​ទៀត​ហើយ ​ព្រោះ​ចង់​ទៅ​រក​បទ​ពិសោធ​ថ្មី​នៅ​ក្រុម​ថ្មី​មួយ​ទៀត។

សម្រាប់​ការ​ចាកចេញ​នៅ​ខែ​មករា​នេះ​ដែរ ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​អាច​នឹង​មាន​តម្លៃ​ខ្លួន​ត្រឹម​តែ​១២៨​លាន​ផោន​ប៉ុណ្ណោះ អម​ជាមួយ​បញ្ហា​របួស​របស់​គេ ទើប​បាន​ជា​តម្លៃ​ខ្លួន​ធ្លាក់​ចុះ។ ​ក្លឹប​មួយ​ដែល​បង្ហាញ​ការ​ចង់​បាន​ជាង​គេ ​គឺ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​សញ្ជាតិ​បារាំង​​ដូច​គ្នា៕ប្រភព៖ Dailymail


Facebook Comments

ព័ត៌មានកីឡាថ្មីៗ