Pogba ​ទំនង​មិន​អាច​លេង World Cup ​នៅ​ចុង​ឆ្នាំ​ជាមួយ​បារាំង​ឡើយ​


Pogba ​ទំនង​មិន​អាច​លេង World Cup ​នៅ​ចុង​ឆ្នាំ​ជាមួយ​បារាំង​ឡើយ​
07September-2022
  • Wednesday 07 September 2022
  • 07:51 AM

​ខ្សែ​បម្រើ​ Paul Pogba ទំនង​ជា​មិន​អាច​លេង​ពាន​រង្វាន់ FIFA World Cup ​បាន​នោះ​ទេ ​ដោយសារ​តែ​រូបគេ​នឹង​ត្រូវ​វះ​កាត់​របួស​ជង្គង់​ដែល​អាច​សម្រាក​ដល់​ខែ​មករា​ឆ្នាំ​២០២៣​ឯ​ណោះ។

​ក្រោយ​ពី​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Juventus ​ខ្សែ​បម្រើ Pogba ​ក៏​មាន​បញ្ហា​របួស​ជង្គង់​ដែល​តម្រូវ​ឱ្យ​គេ​សម្រាក ​មិន​ទាន់​អាច​ចូល​លេង​បាន​នោះ​ទេ។ ​ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​និង​រក​ឃើញ​ថា​មាន​ដាច់​សរសៃរ​ដែល​តម្រូវ​ឱ្យ​មាន​ការ​វះកាត់​។ ​ដោយ​សារ​មិន​អាច​មាន​ជម្រើស​ផ្សេង​បាន ​ទើប​កីឡាករ​បារាំង​រូប​នេះ​នឹង​ត្រូវ​ធ្វើ​ការ​វះ​កាត់​ហើយ។ ​ដោយ​ការ​វះកាត់​នោះ​ទៀត​សោត ​នឹង​ធ្វើ​ឱ្យ​គេ​សម្រាក​រហូត​ដល់​ខែ​មករា​ដើម​ឆ្នាំ​២០២៣​ឯ​ណើ។

​ដោយ​នេះ​មាន​ន័យ​ថា ​អតីត​កីឡាករ Manchester United ​ខាង​លើ​នឹង​មិន​បាន​ចូល​លេង​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​ទេ ដែល​ក្រុម​ជម្រើស​ជាតិ​បារាំង​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ផង៕ ​

Facebook Comments

ព័ត៌មានកីឡាថ្មីៗ