Pretty girl appearing on the Champions League channel Who is she and what is her position?

10April-2021
  • Saturday 10 April 2021
  • 07:40 AM

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គេ​ប្រទះ​ឃើញ​ទំព័រ​ហ្វេសប៊ុក​ក្រៅ​ស្រុក​មួយ​បាន​បង្ហោះ​ចែកចាយ​នូវ​រូបភាព​នារី​ម្នាក់ ​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សាយ​របស់ UEFA Champions League ហើយ​រូប​សម្រស់​របស់​នាង​គឺ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ យើង​ទទួល​បាន​សំណួរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​លើ​ទំព័រ CTS Sports ដោយ​ចង់​ដឹង និង​ចង់​ឲ្យ​យើង​ធ្វើ​ការ​បង្ហាញ​អំពី​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នោះ ថា​តើ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​នឹង​វិស័យ​កីឡា​បាល់ទាត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ស្រាវជ្រាវ​ស្រី​ស្អាត​ម្នាក់​នេះ មាន​ឈ្មោះ​ថា Eva Murati ដែល​នាង​មាន​អាយុ​ទើប​តែ​ ២៥ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជា​នារី​ដ៏​ពូកែ​ម្នាក់​លើ​ការងារ​ពហុ​ជំនាញ។ Murati កើត​នៅ​ថ្ងៃ​ ២៥ ឧសភា ឆ្នាំ ១៩៩៥ ​ដែល​មាន​ឪពុក​ជា​វេជ្ជបណ្ឌិត និង​ម្តាយ​ជា​វិស្វករ ហើយ​គ្រួសារ​របស់​នាង​បាន​ផ្លាស់​ពី​ទីក្រុង Elbasan មក​រស់នៅ​រដ្ឋធានី Tirana ប្រទេស​អាល់បានី នៅ​ពេល​នាង​មាន​អាយុ ៦ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត Murati ត្រូវ​បាន​គេ​ជឿ​ថា ជា​ក្មេង​ស្រី​ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​មួយ ហើយ​សូម្បី​តែ​ខ្សែ​ស្រឡាយ​ខាង​ជីដូន​របស់​នាង ក៏​មិន​ធម្មតា​នោះ​ដែរ ដោយ​លោក​ស្រី​ជា​ស្ថាបនិក​សកលវិទ្យាល័យ Tirana និង​ធ្លាប់​ជា​សមាជិក​នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ប្រចាំ​ប្រទេស​អាល់បានី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Murati បាន​ចាប់ផ្ដើម​ចេះ​និយាយ​ភាសា​អ៊ីតាលី និង​យល់​ច្បាស់​ពី​វប្បធម៌​របស់​ប្រទេស​មួយ​នោះ កំឡុង​ពេល​នាង​រៀន​នៅ​វិទ្យាល័យ ហើយ​ពេល​បន្ត​មក​ដល់​ថ្នាក់​មហាវិទ្យាល័យ នាង​សម្រេច​ចាប់​យក​មុខ​ជំនាញ​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ​ប្រចាំ​រដ្ឋ Tirana។ កំឡុង​ពេល​សិក្សា នាង​បាន​ចូលរួម​ជាមួយ​ថ្នាក់​សម្តែង​ប្រចាំ​សាលា ក៏​ដូច​ជា​ចូលរួម​ការ​ប្រកួតប្រជែង​នៅ​កម្មវិធី​ជា​ច្រើន រួម​មាន​ទាំង​លើ​ផ្នែក​គណិតវិទ្យា​និង​ចំណេះដឹង​ទូទៅ ហើយ​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៨ ប្រចាំ​ផ្ទៃ​ប្រទេស​ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្វែរ​មក​ដល់​អាជីព​របស់​នាង ដូច​យើង​បាន​លើក​ឡើង​ពី​ខាង​លើ គឺ​នាង​ជា​ស្ត្រី​ដែល​មាន​ពហុ​ជំនាញ ហើយ​ចាប់​ផ្តើម​អាជីព​តាំង​ពី​នៅ​អាយុ ១៥ ឆ្នាំ ដោយ​ផ្តើម​ពី​ការងារ​ជា​ម៉ូដែល តារា​ថត​ស្ពត​ពាណិជ្ជកម្ម តារា​សម្ដែង​ភាពយន្ត និង​អ្នក​អធិប្បាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សា​ភ្ជាប់​មក​ក្នុង​វិស័យ​បាល់ទាត់ នាង​ធ្លាប់​លេខ​មុខ​ក្នុង​ស្ពត​ផ្សព្វផ្សាយ​មួយ ដែល​គេ​លើក​មក​ចាក់​បញ្ចាំង​នៅ​ព្រឹត្តិការណ៍ UEFA Euro ឆ្នាំ ២០១២។ ដោយឡែក​នៅ​ព្រឹត្តិការណ៍​ឆ្នាំ ២០១៦ នាង​ត្រូវ​បាន​ក្រុមហ៊ុន Albtelecom ចាត់​តាំង​ជា​អ្នក​នាំ​ពាក្យ និង​ដើរ​តួ​ជា​អ្នក​តំណាង​ក្រុមហ៊ុន​សម្រាប់​ព្រឹត្តិការណ៍ UEFA Euro នៅ​ឆ្នាំ​នោះ​ទៀត​ផង។ ជាង​នេះ​រំលង​មក​ដល់​ឆ្នាំ ២០១៧ នាង​បាន​ជាប់​ឈ្មោះ​ជា​ស្រ្តី​មាន​អាយុ​តិច​បំផុត​ត្រឹម​តែ ២១ ឆ្នាំ ដែល​លេច​មុខ​នៅ​លើ​ក្រប​ទស្សនាវដ្ដី Living បង្ហាញ​អំពី​កម្មវិធី UEFA Champions League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​មើល​ឃើញ​ពី​ទេពកោសល្យ ការ​ខិតខំ​ប្រឹងប្រែង គួប​ផ្សំ​នឹង​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​ផង​នោះ Murati ក៏​ទទួល​បាន​ឱកាស​មក​ក្លាយ​ជា​អ្នក​រៀបចំ​និង​ជា​អ្នក​អធិប្បាយ​លើ​កម្មវិធី Studio Champions League និង Sports Week លើ​ប៉ុស្តិ៍​ទូរទស្សន៍ Tring របស់​អាល់បានី ចាប់​តាំង​ពី​ឆ្នាំ ២០១៧ គ្រា​ដែល​នាង​មាន​អាយុ ២១ ឆ្នាំ​មក​ទល់​ពេល​បច្ចុប្បន្ន។

ន្ថែម​នៅ​ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង​បន្តិច Murati ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​ក្លាហាន​និង​មាន​ឥទ្ធិពល​មួយ​រូប​ផង​ដែរ។ ដោយ​នាង​គឺ​ជា​ស្រ្តី​និយម​ហើយ​តែងតែ​ចូលរួម​ជា​អ្នក​តស៊ូ​មតិ​ដើម្បី​សមភាព​យេនឌ័រ និង​ជានិច្ចកាល​បាន​ចូលរួម​លើកស្ទួយ​លើ​កិច្ច​គាំពារ​ស្រ្តី​នៅ​គ្រប់​រូបភាព។ ស្រី​ស្អាត​វ័យ ២៥ ឆ្នាំ​រូប​នេះ អាច​និយាយ​បាន ៤ ភាសា​យ៉ាង​ស្ទាត់​ជំនាញ​រួម​មាន​អង់គ្លេស អ៊ីតាលី អេស្ប៉ាញ និង​បារាំង។ ដើម្បី​ចង់​ស្គាល់​ច្បាស់​អំពី​ Murati ប្រិយមិត្ត​អាច​មើល​នៅ Comment ខាង​ក្រោម​​វីដេអូ ដែល​យើង​បាន​ចែករំលែក​នូវ​គណនី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Instagram របស់​នាង​ដែល​មាន Follower ជិត ៤៨ មុឺន​នាក់៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ