តាមសារព័ត៌មាន Fox Sports បានចុះផ្សាយថាក្លឹបបារាំង Paris Saint-Germain បាននឹងកំពុងស្ថិតក្នុងការចរចាចង់នាំយកខ្សែការពារ Raphael Guerreiro របស់ក្លឹប Borussia Dortmund នៃលីគកំពូលអាល្លឺម៉ង់។
កន្លងទៅកីឡាកររូបនេះក៏ធ្លាប់មានការចាប់អារម្មណ៍ពីសំណាក់ក្លឹប FC Barcelona ផងដែរ ប៉ុន្តែក្លឹបមានមូលដ្ឋាននៅកាតាឡាន់បែរជាជោគជ័យនាំយក Junior Firpo ពី Real Betis ចូលជំនួសវិញ។
តាមប្រភពបានសង្កត់ធ្ងន់ថារវាងភាគីខាងក្លឹបបារាំងនិងអាល្លឺម៉ង់កាន់តែកៀកឈានដល់កិច្ចព្រមព្រៀងជុំវិញការនាំយក Guerreiro ព្រោះមានជំហរនៃការបញ្ចុះបញ្ចូលពីសំណាក់គ្រូចាស់លោក Thomas Tuchel។
កន្លងទៅ Bild ក៏បានចុះផ្សាយថាកីឡាករវ័យ ២៥ ឆ្នាំបានបដិសេធមិនបន្តកុងត្រាជាមួយក្លឹប ត្បិតអីក្លឹបឈរជើងឯករងរដូវកាលចាស់បានផ្តល់ជូនកិច្ចកុងត្រាថ្មីក៏ដោយ។