Marco Verratti ត្រូវបានគេដឹងថាកាន់តែកៀកជិតលើការចុះហត្ថលេខាកិច្ចព្រមព្រៀងបន្តកុងត្រាជាមួយក្លឹប Paris Saint-Germain ដល់ឆ្នាំ ២០២៤ ដែលយុទ្ធសាស្រ្តចងជើងរបស់ក្លឹបបានបន្ថែមថ្លៃពលកម្មដល់ទៅ ១១ លានអឺរ៉ូ/រដូវកាល។
ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះបានមកចូលរួមជាមួយក្លឹបយក្សបារាំងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ទល់ពេលនេះបង្ហាញខ្លួនបានសរុប ២៨២ ប្រកួត និងហែលឆ្លងនូវជោគជ័យនៃពានរង្វាន់ក្នុងស្រុកជាច្រើន។
តាមដែលដឹង Verratti ក៏ទំនងជាក្លឹបនឹងផ្តល់តំណែងជាប្រធានក្រុម បន្ទាប់ពី Thiago Silva ក្រោយពីខ្សែការពារវ័យចំណាស់ ៣៥ ឆ្នាំត្រៀមនឹងផុតកុងត្រានៅរដូវក្តៅខាងមុខ៕