អ្នកគាំទ្រក្លឹប Barcelona មួយចំនួនស្ទើរតែមិនអាចទប់អារម្មណ៍រំភើបរបស់ពួកគេចំពោះការលើកឡើងថា Xavi Simons អាចត្រលប់មកក្លឹបវិញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ ហើយវាប្រហែលជាល្អណាស់បើសិនរឿងនេះជាការពិត។
Simons ត្រូវបានគេរាយការណ៍ថាមានឃ្លាមួយក្នុងកិច្ចសន្យាដែលអនុញ្ញាតឱ្យគាត់ជ្រើសរើសនៅកន្លែងដែលគាត់ទៅខ្ចីជើងបានប្រសិនបើគាត់ត្រូវបានគេខ្ចីចេញ ហើយដោយកីឡាករហូឡង់រីករាយនឹងត្រឡប់ទៅ Barcelona នោះវានឹងក្លាយជាការបន្ថែមតម្លៃដ៏មានប្រសិទ្ធភាពនៅរដូវក្តៅនេះសម្រាប់ Barcelona។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ Sport ក្លឹប Paris Saint-Germain ដែលជាក្លឹបមេរបស់គាត់ មិនមានបំណងដាក់ឱ្យខ្ចីគាត់ម្តងទៀតទេនៅរដូវក្តៅនេះ បន្ទាប់ពីរដូវកាលមុនខ្ចីទៅ RB Leipzig និង PSV Eindhoven ។ Simons នឹងបន្តនៅក្លឹប ឬត្រូវបានលក់ ប៉ុន្តែមិនតិចជាង ១០០លានអឺរ៉ូទេ សំខាន់គឺធ្វើឱ្យគាត់ចេញពីបញ្ជីគោលដៅរបស់ Barcelona លុះត្រាតែស្ថានភាពនោះផ្លាស់ប្តូរ។
ប្រភព បរទេស