នៅថ្ងៃទី ១៨ កញ្ញាខាងមុខនេះ ក្លឹបយក្សបារាំង PSG នឹងបើកកីឡដ្ឋាន Parc des Princes ស្វាគមន៍ក្លឹប Real Madrid នៅជំនួបជើងទី ១ វគ្គចែកពូល UEFA Champions League។
តាមរបាយការណ៍ពី L’equipe បានចុះផ្សាយថាវត្តមានរបស់ Mbappe និង Neymar គឺពុំអាចកើតឡើងបានឡើយ នៅថ្ងៃប្រកួតវគ្គដំបូង ពោលគឺត្រូវខកខានទាំងពីររូបតែម្តង។ មូលហេតុសម្រាប់ Mbappe គឺដោយសារបញ្ហារបួស ស្របពេល Neymar នៅជាប់បម្រាមកាលពីរដូវកាលចាស់ បែបនេះ ១០០ ភាគរយកីឡាករប្រេស៊ីលបានត្រឹមអង្គុយទស្សនាពីខាងក្រៅប៉ុណ្ណោះ។
បញ្ជាក់ថាក្នុងពូល A មានដូចជា Club Brugge, Galatasaray, PSG និង Real Madrid ដោយនៅជើងទី ២ គូមរណៈ Real Madrid & PSG នៅឯទឹកដីអេស្ប៉ាញនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩៕