ក្រុមអធិរាជស Real Madrid បានបន្ដកំណត់ត្រាឈ្នះ១០០%របស់ខ្លួនទៀតហើយ ក្រោយពីយកឈ្នះលើក្រុម RB Leipzig ក្នុងលទ្ធផល ២-០ នាពានរង្វាន់ UEFA Champions League ។
ក្រុមរបស់លោក Carlo Ancelotti នារដូវកាលនេះ ពិតជាធ្វើបានល្អមែនទែន ទាំងក្នុងលីគនិងពានរង្វាន់ UEFA Champions League ។ ជាក់ស្ដែងនៅយប់មិ្ញញ ដែលជាការប្រកួតសប្ដាហ៍ទី២នៅ UCL នោះ ពួកគេបន្ដយកឈ្នះលើក្រុម RB Leizig បានទៀតក្នុងលទ្ធផល ២-០។ ដោយ២គ្រាប់នោះដែរ សម្រេចបានដោយកីឡាករ Fede Valverde នៅនាទី៨០ និង Marco Asensio នៅនាទី៩០+១។
ជាមួយលទ្ធផលឈ្នះនេះទៀតដែរ បានធ្វើឱ្យក្រុមអធិរាជស ដែលជាអ្នកត្រូវការពារតំណែងជើងឯក UEFA Champions League រដូវកាលនេះមាន៦ពិន្ទុពេញ និងឈរកំពូលតារាងវគ្គសន្សំពិន្ទុហើយ។ មួយវិញទៀត ពួកគេក៏កំពុងកាន់កាន់កំណត់ត្រាមិនទាន់ចាញ់សោះនារដូវកាលនេះផងដែរ៕