កាលពីថ្ងៃសុក្រ AC Milan បានបញ្ជាក់ពីការចុះហត្ថលេខាជាអចិន្ត្រៃយ៍ទៅលើខ្សែការពាវ័យក្មេង Alex Jimenez។ ខ្សែការពារវ័យ១៩ឆ្នាំ រូបនេះបានមកដល់ក្លឹបយក្ស Serie A កាលពីរដូវក្តៅមុនក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid ហើយលក្ខខណ្ឌទិញត្រឡប់មកវិញជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងនោះ ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ៥លានអឺរ៉ូត្រូវបានធ្វើឡើង។
ទោះជាយ៉ាងណាក៏ដោយ Real Madrid នៅតែអាចសម្រេចបានពីអនាគតរបស់ Jimenez ខណៈដែលពួកគេភាគច្រើនមានទំនោរនឹងធ្វើជាមួយកីឡាករដែលមានទេពកោសល្យវ័យក្មេងដែលពួកគេលក់។ Fabrizio Romano បានរាយការណ៍ថាលក្ខខណ្ឌទិញត្រឡប់មកវិញត្រូវបានយល់ព្រមជាមួយ Ac Milan។ ប្រសិនបើ Real ត្រូវទិញត្រឡប់ទៅវិញនៅរដូវក្តៅក្រោយមែន នោះការផ្ទេរមួយនេះនឹងមានតម្លៃ ៩លានអឺរ៉ូ ហើយវានឹងកើនឡើងដល់ ១២លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២៦។
មានន័យថា Real Madrid នឹងមិនមានការសង្ស័យហើយនឹងកំពុងតាមដានយ៉ាងជិតស្និទ្ធលើការអភិវឌ្ឍរបស់ Jimenez នៅ Milan ក្នុងរយៈពេលមួយឬពីរឆ្នាំបន្ទាប់។ គាត់បានបង្ហាញទម្រង់លេងពីរបីដងនៅក្នុងជម្រើសដំបូងកាលពីរដូវកាលមុន ហើយប្រសិនបើគាត់អាចវិវឌ្ឍន៍ខ្លួនឯងឆ្ពោះទៅមុខ វាពិតជាសមហេតុផលក្នុងការចុះហត្ថលេខាលើគាត់ត្រឡប់មកវិញ។
ប្រភព បរទេស