ខ្សែបម្រើប្រយុទ្ធ Eden Hazard បញ្ជាក់ថាការបានមកលេងនៅក្លឹប Real Madrid នេះ គឺដូចបានឡើងឋានសួគ៌ជាន់ទី៧ដូច្នោះដែរ។
កីឡាករឆ្នើមរបស់ជម្រើសជាតិបែលហ្សិកខាងលើបាននិយាយមុនបើករដូវកាល La Liga ថា៖ “នៅពីក្មេង ខ្ញុំមានក្ដីស្រមៃចង់ពាក់អាវ Real Madrid ។ ពេល Madrid មកគោះទ្វាផ្ទះរបស់អ្នក អ្នកមានតែរឿងមួយគត់ត្រូវធ្វើ គឺបើកទ្វានោះ។ ខ្ញុំមានពេលមិនអាចបំភ្លេចបានឡើយនៅ Chelsea ប៉ុន្តែខ្ញុំក៏កំពុងនៅឋានសួគ៌ជាន់ទី៧នៅ Real Madrid ផងដែរ”។
Hazard ផ្លាស់មកលេងនៅ Real Madrid ក្នុងតម្លៃខ្លួនថ្លៃជាងគេរដូវកាលនេះ។ រូបគេមិនទាន់បានបង្ហាញសមត្ថភាពអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ ដោយទើបរកបាន១គ្រាប់គត់ក្នុងការប្រកួតមិត្តភាព ដែលក្រុម Real Madrid កំពុងធ្វើមិនសូវបានល្អស្រាប់៕