ក្រុម Real Madrid កំពុងរៀបចំបន្ដកុងត្រាថ្មីឱ្យខ្សែប្រយុទ្ធ Karim Benzema ដើម្បីរក្សារូបគេនៅអេស្ប៉ាញដល់ឆ្នាំ២០២៣។កុងត្រារបស់ Karim នាពេលបច្ចុប្បន្ននេះមានរហូតដល់ឆ្នាំ២០២១។ ខណៈដែលឃើញខ្សែប្រយុទ្ធបារាំងនេះលេងល្អហើយខ្លាចក្រុមដទៃយកបាត់ ទើបបានជាក្រុម Real Madrid ឆ្លៀតឱកាសដើម្បីបន្ដកុងត្រាថ្មីឱ្យតែម្ដង ក្នុងន័យរក្សាកីឡាករផង ហើយប្រសិនបើលក់ចេញក៏បានតម្លៃខ្ពស់ផង។
កុងត្រាថ្មីនោះ នឹងធ្វើឱ្យ Benzema នៅក្រុម Real Madrid បានរហូតដល់ឆ្នាំ២០២៣។ រូបគេបានក្លាយជាកីឡាករជម្រើស១១នាក់ដំបូងមិនអាចខ្វះបានរបស់លោក Zidane ទៅហើយនារដូវកាលនេះ ក្រោយពីស៊ុតចូលសឹងគ្រប់ប្រកួតមក៕
ប្រភព៖ Marca