កីឡដ្ឋាន Bernabeu របស់ក្រុម Real Madrid ចង់ធ្វើជាម្ចាស់ផ្ទះការប្រកួតវាយកូនបាល់រវាងកំពូលកីឡាករ Rafael Nadal និង Roger Federer ដើម្បីបង្កើតកំណត់ត្រាអ្នកទស្សនាកីឡានេះបាន៨ម៉ឺននាក់។
លោក Perez ដែលជាប្រធានក្លឹប Real Madrid បានប្រាប់គម្រោងរបស់ខ្លួននេះទៅ Nadal ដើម្បីឱ្យវាសម្រេចទៅបាន ត្បិតអីកីឡាកររូបនេះនឹងត្រូវប៉ះ Roger នៅឆ្នាំក្រោយ។ កំណត់ត្រាដែលចូលមើលកីឡាវាយកូនបាល់ច្រើនជាងគេបំផុតគឺមានត្រឹមតែជាង៣ម៉ឺននាក់ប៉ុណ្ណោះ ដែលជាការប្រកួតរវាង Kim Clijsters យកឈ្នះ Serena Williams នៅ Brussels កាលពីឆ្នាំ២០១០កន្លងទៅ។
ហើយបើតាមគម្រោងឆ្នាំក្រោយ Rafael Nadal ប៉ះ Roger Federer នឹងត្រូវធ្វើឡើងនៅ Cape Town ដែលផ្ទុកមនុស្សបាន៥ម៉ឺននាក់។ តែលោក Perez បានបង្ហាញគម្រោងថ្មី ដោយចង់លើកការប្រកួតនៅ Cape Town នោះ មកលេងនៅ Bernabue វិញមក ដែលអាចផ្ទុកមនុស្សបាន៨ម៉ឺននាក់៕ប្រភព៖ Dailymail