តាមសារព័ត៌មាន Don Balon បានចុះផ្សាយថាក្លឹបយក្ស Real Madrid កំពុងមានបំណងក្នុងការលក់ចេញកីឡាករ James Rodriguez និង Nacho ដើម្បីប្រមែប្រមូលថវិកាចុះហត្ថលេខាទិញខ្សែការពារថ្មី Kalidou Koulibaly ចេញពីក្លឹប Napoli។
Koulibaly ក៏ជាគោលដៅរបស់ Man Utd មួយរូបផងដែរនៅទីផ្សារដោះដូររដូវក្តៅ ប៉ុន្តែបែរជាសម្រេចលើការនាំយក Harry Maguire ក៏ដោយសារតែកត្តាតម្លៃខ្ពស់ជ្រុលរបស់បុរសសម្បុរខ្មៅ។
ពិតណាស់កន្លងមកអ្នកដឹកនាំក្លឹប Napoli លោក Aurelio de Laurentiis បានកំណត់តម្លៃខ្លួនសម្រាប់ខ្សែការពារមាឌមាំរបស់ខ្លួនដល់ទៅ ២៥០ លានអឺរ៉ូ។ ត្បិតជាតម្លៃកប់ពពកមួយ តែសម្រាប់ Madrid ក៏ទំនងជាមិនខ្លាចនឹងចាយនោះដែរ ខណៈដែលការរបូតគ្រាប់បាល់នារដូវកាលចាស់ក៏កើតមានច្រើន ត្បិតមានកីឡាករពោរពេញដោយគុណភាពដូចជា Varane និង Ramos ហើយក៏ដោយ។