Real Madrid ត្រូវបានគេរំពឹងថានឹងធ្វើការចុះហត្ថលេខាយ៉ាងហោចណាស់មួយបន្ថែមទៀតនៅរដូវក្តៅនេះ បន្ទាប់ពីការបញ្ជាក់ពីការមកដល់របស់ Kylian Mbappe ដែលរង់ចាំជាយូរមកហើយកាលពីដើមខែមិថុនា។ ខ្សែការពារដែលអាចនឹងចូលរួមមាន Leny Yoro និង Alphonso Davies ដែលស្ទើរតែនឹងក្លាយជាបេក្ខភាពនាំមុខគេទៅហើយ។
នៅដំណាក់កាលនេះ វាហាក់ដូចជាទំនងកាន់តែច្រើនដែល Yoro នឹងចូលរួម ដោយសារភាពស្មុគស្មាញបានកើតឡើងនៅក្នុងស្ថានភាពរបស់ Davies ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ប៉ុន្ដែស្រាប់តែមានដំណឹងល្អសម្រាប់ Real Madrid គឺកីឡាករវ័យ ២៣ឆ្នាំរូបនេះនៅតែចង់បន្តចុះហត្ថលេខាជាមួយដដែល បើទោះបីជាគេមិនទាន់កំណត់ពេលវេលាណាដែលគាត់នឹងផ្លាស់ទៅកាន់រដ្ឋធានីអេស្ប៉ាញក៏ដោយ។
យោងតាមសារព័ត៌មាន Diario AS បានចុះផ្សាយថា Davies បានកាត់ផ្តាច់ការចរចារកិច្ចសន្យាជាមួយក្លឹប Bayer Munich ដែលមានន័យថាគាត់នឹងចាកចេញក្នុងតម្លៃដែលនឹងកាត់បន្ថយនៅឆ្នាំ២០២៤ ឬនឹងគ្មានតម្លៃខ្លួននៅឆ្នាំ២០២៥។ Real Madrid គ្រោងនឹងសាកល្បងលេងទឹកចិត្តជាមួយនឹងការផ្តល់ជូននៅសប្តាហ៍ខាងមុខនេះ។ ដែលនឹងមិនលើសពីតម្លៃ ៣០លានផោនឡើយ។
Bayern Munich ចង់បានតម្លៃលើសនេះបន្ថែមទៀតប្រសិនបើពួកគេបាត់បង់ Davies នៅរដូវក្តៅនេះ ប៉ុន្តែ Real Madrid កាន់តែត្រៀមខ្លួនរង់ចាំរហូតដល់ឆ្នាំ២០២៥ ដើម្បីនាំយកបុរសម្នាក់នេះដោយគ្មានអស់ប្រាក់សូម្បីមួយផោន ដូចដែលពួកគេធ្លាប់ធ្វើបែបនេះជាមួយ Mbappe។ ប្រសិនបើរឿងនោះកើតឡើងមែន Ferland Mendy នឹងនៅតែជាខ្សែការពារឆ្វេងជម្រើសដំបូង ដោយមាន Fran Garcia ជាអ្នកបម្រុង ដោយសារតែសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនពិតជាចូលចិត្តកីឡាករបារាំងជាង Davies ទោះបីជាទស្សនៈរបស់លោក Carlo Ancelotti ថាអ្នកទាំងពីរអាចលេងជាមួយគ្នានៅក្នុងក្រុមតែមួយបានក៏ដោយ។
យ៉ាងណាមិញ រឿងនេះនៅតែត្រូវមើលថាតើ Bayern Munich នឹងចំណាយប្រាក់លើប្រាក់ខែបន្ថែមដល់ Davies ដើម្បីបន្ដកុងត្រាថ្មី ឬប្រសិនបើពួកគេនៅតែបន្តបែបនេះរហូតដល់រដូវក្តៅក្រោយ នោះពួកគេនឹងបាត់បង់កីឡាករដោយគ្មានបានប្រាក់ត្រឡប់មកវិញឡើយ ប៉ុន្ដែពួកគេហាក់មានក្តីសង្ឃឹមតិចតួចថានឹងចុះកុងត្រាថ្មីជាមួយខ្សែការពារកំពូលល្បឿនរូបនេះ។ ខណៈដែលពេលនេះ Real Madrid កំពុងដេកញញឹមដែលហាក់បានធូរស្រាលចំពោះបញ្ហាដូចដែលពួកគេគួរធ្វើ។