Ronaldo absent last night due to injury


Ronaldo absent last night due to injury
17January-2022
  • Monday 17 January 2022
  • 04:42 AM

ខ្សែប្រយុទ្ធ Cristiano Ronaldo បន្ដអវត្តមាននៅយប់មិញនេះទៀតហើយ ដោយសារតែបញ្ហារបួសត្រកៀករបស់គេនៅមិនទាន់ជាសះស្បើយនៅឡើយទេ។

 

ក្នុងការប្រកួតទល់ក្រុម Aston Villa នៅយប់មិញនេះ លោក Ralf Rangnick មិនមានវត្តមានរបស់កីឡាករសំខាន់ខ្លួន Cristiano Ronaldo នោះទេ។ ដោយការអវត្តមាននេះ ត្រូវបានលោកឆ្លើយថាដោយសារតែកីឡាករវ័យ៣៦ឆ្នាំខាងលើនៅមិនទាន់ជាសះស្បើយពីបញ្ហារបួសត្រកៀកនៅឡើយ។ ដោយវាបានកើតឡើងតាំងពីសប្ដាហ៍មុនមកម្ល៉េះ។

មិនមានវត្តមានរបស់ CR7 នេះ លោក Rangnick បានផ្ដល់ឱកាសឱ្យកីឡាករ Anthony Elanga បានបង្ហាញខ្លួននៅជម្រើសដំបូងជាលើកដំបូង ហើយប្ដូរពីទម្រង់ 4-2-2-2 ទៅជា 4-2-3-1 វិញ។ ខណៈដែលលទ្ធផលនៃការប្រកួតនោះ គឺក្រុម Manchester United បានត្រឹមស្មើជាមួយក្រុម Aston Villa ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ៕ប្រភព Marca

Facebook Comments

ព័ត៌មានកីឡាថ្មីៗ