ព្រៃអាម៉ាហ្សូន កំពុងរងភ្លើងឆេះខ្លាំងបំផុតមិនធ្លាប់ពីមុនមក ដែលបណ្ដាលឱ្យមានក្ដីបារម្ភខ្លាំងពីមនុស្សជុំវិញពិភពលោក ព្រោះព្រៃនេះជាព្រៃដែលស្រូបអ៊ុកស៊ីហ្សែនច្រើនបំផុតឱ្យមនុស្សលោក។
ជាមួយគ្នានេះដែរ ជាក្ដីបារម្ភមួយ Ronaldo បានបង្ហោះសារមួយថា៖ “ព្រៃអាម៉ាហ្សូនផលិតបានច្រើនជាង ២០% នៃអុកស៊ីហ្សែនរបស់ពិភពលោក ហើយវាបានបន្តឆេះ៣សប្ដាហ៍ទៅហើយ។ វាគឺជាទំនួលខុសត្រូវរបស់ពួកយើងដើម្បីជួយថែរក្សាពិភពលោករបស់ពួកយើង។ #prayforamazonia”។
បើគិតមកទល់ពេលនេះ ស្ថិតិបង្ហាញថាភ្លើងបានឆេះព្រៃអស់ប្រមាណជាជាង ២ ២០០គីឡូម៉ែត្រការ៉េហើយក្រោយបន្ដឆាបឆេះអស់រយៈពេល ៣សប្ដាហ៍ ខណៈពេលដែលមានការរិះគន់ជាច្រើនចំពោះការដឹកនាំរបស់រដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្ន៕ប្រភព៖ Facebook