UEFA បានប្រកាសពីបេក្ខភាព ៣ រូបចុងក្រោយសម្រាប់ប្រជែងពានរង្វាន់ UEFA Best Mens Player សម្រាប់ឆ្នាំ ២០១៩ ក្នុងនោះមានដូចជា Lionel Messi, Cristiano Ronaldo និង Virgil van Dijk។
ប៉ុន្តែសម្រាប់ Ronaldo ហាក់រាងពិសេសជាងគេបន្តិច ដោយលោកបានបំបែកកំណត់ត្រាក្នុងនាមជាកីឡាករដែលជាប់ឈ្មោះនៅបេក្ខភាព ៣ រូបចុងក្រោយរយៈពេល ៩ ឆ្នាំជាប់គ្នាដាច់កីឡាករណាទាំងអស់ ធៀបនឹង Messi ខ្ពស់បំផុតត្រឹម ៣ ឆ្នាំតែប៉ុណ្ណោះ។
បញ្ជាក់ថានេះយើងរាប់តាំងពីរដូវកាល ២០១០/១១ ដែលមាន Ronaldo, Messi និង Xavi ហើយឆ្នាំនេះក៏ដូចគ្នា គ្រាន់ខុសត្រង់មានខ្សែការពារ Van Dijk ដែលកំពុងឈរភាគរយខ្ពស់ឡើងសម្រាប់លទ្ធផលប្រកាសនៅថ្ងៃចុងខែសីហានេះ ក្រោយពីរូបគេទើបតែឈ្នះពាន UEFA Super Cup ថែមមួយទៀត។