ការស៊ុតបញ្ចូលទីពី Marcus Rashford (២ គ្រាប់) និង Antony (១ គ្រាប់) បានធ្វើឲ្យ Man United ឈ្នះការប្រកួត Premier League ជាលើកទីបួនជាប់ៗគ្នាដ៏រីករាយនៅ Old Trafford។
វាគឺជាការបង្ហាញពីភាពរីកចម្រើន និងរឹងមាំមួយពីក្រុមរបស់ Erik ten Hag ដែលបានធ្វើឱ្យមានភាពប្រសើរឡើងវិញ ចាប់តាំងពីការចាប់ផ្តើមលីគដ៏អាក្រក់បំផុតរបស់ពួកគេ បន្ទាប់ពីចាញ់ Brighton និង Brentford។
ប៉ុន្តែបន្ទាប់ពីចប់ការប្រកួត លោក Arteta គ្រូបង្វឹកក្រុម Arsenal មិនបានសរសើរដល់ក្រុមម្ចាស់ផ្ទះនោះទេ ដែលជាការរំខានមួយដល់អតីតប្រធានក្រុម Manchester United លោក Roy Keane។
ជាមួយនឹងការគ្រាប់បាល់ដែលមិនអនុញ្ញាតផ្តល់អោយរបស់ Gabriel Martinelli ធ្វើឲ្យ Arteta ចងចាំ និងបានរិះគន់ពីការខ្វះភាពស៊ីសង្វាក់គ្នាជុំវិញ VAR។
គាត់បាននិយាយថា “យើងគួរតែមកទីនេះហើយឈ្នះការប្រកួត។ ការខ្វះភាពស៊ីសង្វាក់គ្នារបស់ VAR។ កំហុសដូចគ្នា ពេលខ្លះពិន័យ ពេលខ្លះក៏មិនពិន័យ។ មានការប៉ះទង្គិច Bukayo ហើយមិនពិន័យនោះទេ។ វាជាកំហុស អ្នកអាចមើលឃើញថាមានការឈួសខ្លាំង ប៉ុន្តែមិនផ្តល់កាតលឿងទេ ហើយវាជាការប្រកួតដ៏ធំមួយ។ វាពិតជាពិបាកយល់ខ្លាំងណាស់”។
ភ្លាមៗនោះ បន្ទាប់ពីការសម្ភាសន៍របស់ Arteta ជាមួយ Sky Sports កីឡាករ Roy Keane មានការខឹងសម្បារយ៉ាងខ្លាំង ហើយបានរិះគន់អ្នកចាត់ការទូទៅរូបនេះចំពោះការរកលេសជំនួសឱ្យការផ្តល់ការសរសើរដល់អតីតក្លឹបរបស់គាត់។
គាត់បាននិយាយថា “ស្តាប់ខ្ញុំ ខ្ញុំធុញទ្រាន់នឹងលេសរបស់ពួកគេទាំងអស់នោះណាស់ ខ្ញុំពិតជាធុញពិតមែន”។
គាត់បន្ថែមថា “Arteta ត្រូវបានសម្ភាសន៍ក្រោយការប្រកួត គាត់គឺជាអ្នកចាញ់ដ៏ឈឺចាប់ដូចដែលពួកយើងទាំងអស់គ្នាបានឃើញ ប៉ុន្តែគាត់ត្រូវតែផ្តល់កិត្តិយសបន្តិចបន្តួចដល់ Man United ប៉ុន្តែគាត់មិនដែលធ្វើបែបនោះទេ”។
“រាល់ពេលដែលគាត់ចាញ់ការប្រកួត តែងតែនិយាយអំពីអ្វីដែលពួកគេធ្វើមិនបានត្រឹមត្រូវ ឬយកថាមកពីមន្ត្រីអាជ្ញាកណ្តាល។ អ្នកធ្វើបានហើយ ទទួលយកការសរសើរនេះទៅ ប៉ុន្តែផ្តល់ឱ្យពួកខ្ញុំនូវពិន្ទុនៃសប្តាហ៍នេះ”៕
ប្រភព៖ sportbible