ខ្សែប្រយុទ្ធ Mohamed Salah បានជួយក្រុមជម្រើសជាតិអេហ្ស៊ីបឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Africa Cup of Nations ហើយ ក្រោយពីឈ្នះក្រុមកូឌីវ័រ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៤។
សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុមទាំងពីរមិនមានគ្រាប់បាល់កើតឡើងនោះទេនាម៉ោងប្រកួត ទើបត្រូវកាត់សេចក្ដីរកក្រុមឈ្នះចាញ់ ដោយបាល់១១ម៉ែត្រតែម្ដង។ ក្នុងការទាត់នេះដែរ ក្រុមអេហ្ស៊ីបធ្វើបានល្អណាស់ ៥គ្រាប់សម្រេចបានទាំង៥តែម្ដង ខណៈដែលក្រុមកូឌីវ័រវិញខកខានឱកាស១លើក ទទួលបរាជ័យ។
ក្រោយពីបានឡើងទៅជុំបន្ដនេះហើយ ក្រុមជម្រើសជាតិអេហ្សីបនឹងទៅប៉ះក្រុមម៉ារ៉ុកនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះទៀត។ ក្រុមអេហ្ស៊ីបនេះដែរ ក៏ត្រូវបានគេមើលឃើញថាជាក្រុមមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ Africa Cup of Nations ដែរ ព្រោះពួកគេមានកីឡាករល្អៗច្រើនជាពិសេស Mohamed Salah ជាដើម៕ ប្រភព៖ DailyMail