លោក Maurizio Sarri អ្នកចាត់ការក្រុម Juventus នឹងត្រូវអវត្តមានដឹកនាំក្រុម២ប្រកួត ព្រោះត្រូវយកពេលសម្រាកព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់ខ្លួន។
កាលពីប៉ុន្មានថ្ងៃមុននេះ លោក Sarri ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីលោកមានបញ្ហារលាកសួតធ្ងន់ធ្ងរ ដោយសារតែការជក់បារីច្រើនពេក។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថាគ្រូបង្វឹករូបនេះ នឹងត្រូវការពេល២សប្ដាហ៍ ដើម្បីព្យាបាលជំងឺរលាកសួតនេះឱ្យជាសះស្បើយ។ ដូច្នេះ២សប្ដាហ៍ដែលសម្រាកនេះ គឺលោក Sarri នឹងមិនអាចចូលខ្លួនដឹកនាំក្រុម Juventus តទល់ជាមួយ Parma និង Napoli បានទេ។
លោក Sarri ជាមនុស្សញៀនបារីខ្លាំង។ ប្រភពបានបញ្ជាក់ថាជាធម្មតាអ្នកចាត់ការរូបនេះ ជក់បារីអស់៦០ដើមក្នុង១ថ្ងៃ ហើយប្រសិនបើស្មុគស្មាញខ្លាំង អាចច្រើនជាងនេះទៅទៀត៕ប្រភព៖ Dailymail