Seang Chantha and two other Baptist youths get a chance to practice at the Japanese league


Seang Chantha and two other Baptist youths get a chance to practice at the Japanese league
24August-2019
  • Saturday 24 August 2019
  • 12:31 PM

ខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លា សៀង ចន្ធា នឹងធ្វើដំណើរទៅហ្វឹកហាត់នៅក្លិបជប៉ុនរយៈពេលខ្លី ជាមួយមិត្តរួមក្រុម២រូបទៀតគឺ ថា ចាន់រឹទ្ធី និង អ៊ាន ពិសី ក្រោមការដឹកនាំពីគ្រូបង្វឹកសាប៊ូន វីតា នាដើមខែកញ្ញាខាងមុខ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសលើបណ្តាញសង្គមថា៖ « យុវជនមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ៣រូប នឹងគ្រូដឹកនាំម្នាក់គឺគ្រូបង្វឹក សាប៊ូន វិនតា, កីឡាករ ថា ចាន់រិទ្ធី (អ្នកចាំទី), កីឡាករ អ៊ាន ពិសី, កីឡាករ សៀង ចន្ធា និងត្រូវធ្វេីដំណេីរទៅប្រទេសជប៉ុនដេីម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នៅក្លឹប Vegalta Sendai ដែលជាក្លឹបនៅលីគកំពូលទី១ របស់ជប៉ុនដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ០៩ដល់ ថ្ងៃទី២៥ ខែកញ្ញា ២០១៩ នេះ។»

នេះជាដំណឹងផ្លូវការ ត្បិតកន្លងមកមានពាក្យចចាមអារ៉ាមថា គេនឹងផ្ទេរទៅទីនោះ ប៉ុន្តែចុងក្រោយគឺត្រឹមតែហាត់រយៈពេលខ្លីប៉ុណ្ណោះ។ ក្លិប Vegalta Sendai ជាក្លិបរបស់គ្រូបង្វឹក Inou Kazunori និង Yuta Suzuki ធ្វើការមុនចាកចេញមកកម្ពុជាដឹកនាំក្រុមយុវជនបាទី​។

Facebook Comments

ព័ត៌មានកីឡាថ្មីៗ