ក្រុម Sheffield ស៊ុតបាន១គ្រាប់ចុងម៉ោងបន្ថែមទៀត ដើម្បីយកស្មើក្រុម Manchester United បានសម្រេច ៣-៣ ក្នុងការប្រកួតពានរង្វាន់ English Premier League ។
ក្រុមម្ចាស់ផ្ទះ Sheffield បាននាំមុខ២គ្រាប់មុនលើក្រុម Man Utd ទៅហើយ ប៉ុន្តែបែរជាត្រូវបិសាចក្រហមវាយបកវិញបានជាបន្ដបន្ទាប់ រហូតនាំមុខវិញបាន ៣-២ លើក្រុមម្ចាស់ផ្ទះ។ តែលទ្ធផលនេះមិនអាចរក្សារហូតដល់ចប់ការប្រកួតនោះទេ ដោយនាទី៩០ទៅហើយ ក្រុម Sheffield ក៏រកបាន១គ្រាប់តាមស្មើវិញបានទៀត ដោយកីឡាករ Mcburnie ។
លទ្ធផលស្មើគ្នា ៣-៣ នេះធ្វើឱ្យក្រុមបិសាចក្រហមស្ថិតនៅចំណាត់ថ្នាក់លេខ៩ក្នុងតារាមានត្រឹម១៧ពិន្ទុប៉ុណ្ណោះឆ្លងកាត់ការប្រកួត១៣ប្រកួត។ ស្របពេលក្រុម Sheffield វិញនៅលេខ៦ មាន១៨ពិន្ទុ៕ប្រភព៖ Dailymail