នាយប់ម៉ោង ០៩:០០ នាទីថ្ងៃសោរ៍នេះក្លឹបបិសាចក្រហម Manchester United នឹងបើកកីឡដ្ឋាន Old Trafford ស្វាគមន៍កញ្រ្ជោងខៀវ Leicester City ដែលជាជុំទី ៥ នៃក្របខ័ណ្ឌ Premier League។
ប៉ុន្តែដំណឹងទើបទទួលបានមុននេះបន្តិចគឺគ្មានវត្តមាន Paul Pogba នោះទេ ដោយសាររូបគេជួបបញ្ហារបួសកជើង។ តាមរយៈការបញ្ជាក់ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹកលោក Ole Gunnar Solskjaer បាននិយាយថា៖ “Pogba នឹងមិនចូលរួមការប្រកួតបានទេ លើកលែងតែការព្យាបាលរបួសអាចកើតឡើងទៅដោយអភិនិហាពោលគឺឆ្លងត្រឹមមួយយប់ចូលស្អែកឬយប់ថ្ងៃស្អែក”។
លោកបន្តថា៖ “លេងទល់ Leicester គឺតែងតែជាការប្រកួតដ៏តានតឹងមួយ ព្រោះពួកគេជាក្លឹបដែលជម្នះចង់បានកៅអី Top 4 ហើយប្រមូលផ្តុំដោយកីឡាករនិងអ្នកចាត់ការល្អ បែបណាមិញយើងក៏នៅតែខិតខំប្រឹងប្រែងដើម្បីយកបាន ៣ ពិន្ទុ”៕