របាយការណ៍ចុងក្រោយពី TheSun បានចុះផ្សាយថាក្លឹបយក្ស FC Barcelona បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រជែងជាមួយក្លឹបយក្ស Bayern Munich ជុំវិញការចង់បានអ្នកចាត់ការទំនេរជើងលោក Mauricio Pochettino។
Pochettino បានចែកផ្លូវជាមួយ Tottenham កាលពីថ្ងៃម្សិលមិញ ខណៈ Mourinho គឺជាអ្នកត្រូវចូលជំនួស។ បង្វែរទៅមើលស្ថានភាពនៅក្លឹប Bayern Munich ក្រោយដកចេញលោក Kovac សព្វថ្ងៃមិនទាន់រកបានគ្រូពេញសិទ្ធនៅឡើយទេ។
មិនខុសពី Barcelona ដែលទម្រង់លេងមួយរយៈក្រោយមានការធ្លាក់ចុះ រុញច្រានឲ្យផ្ទុះចចាមអារ៉ាមឥតឈប់ថាកៅអីរបស់លោក Ernesto Valverde កំពុងមានភាពក្តៅគគុក និងត្រូវមានអ្នកជំនួសក្នុងពេលឆាប់ៗ៕ ប្រភព៖ Goal