យោងតាមសារព័ត៌មាន Daily Star បានចុះផ្សាយថាក្លឹប Tottenham Hotspur ហាក់កំពុងមានការព្រួយបារម្ភជុំវិញការដែលខ្លួនទំនងជាត្រូវបង្ខំចិត្តលក់ចេញ Christian Eriksen ក្នុងតម្លៃត្រឹម ៣០ លានផោននាទីផ្សារដោះដូររដូវក្តៅ។
កុងត្រារបស់កីឡាករដាណឺម៉ាកត្រូវផុតត្រឹមខែមករា ឆ្នាំ ២០២០ ពោលគឺគេនឹងក្លាយជាកីឡាករឥតតម្លៃខ្លួន ប្រសិនគ្មានការព្រមព្រៀងបន្តកុងត្រាថ្មី។ មានក្លឹបកំពូល ២ ដែលសម្លឹងឃើញ Eriksen មិនដាក់ភ្នែកនោះគឺ Real Madrid និង Atletico Madrid ហើយក្រុមទាំងពីរក៏បានទម្លាក់សំណើទៅក្លឹបអង់គ្លេស មុនទីផ្សារដោះដូរត្រូវបញ្ចប់នៅថ្ងៃទី ២ ខាងមុខនេះផងដែរ។
បែបនេះហើយដើម្បីបញ្ចៀសការបាត់បង់ Eriksen ដោយគ្មានបានអ្វីទាំងអស់ នោះជម្រើសចុងក្រោយគឺមានតែបង្ខំចិត្តលក់ចេញនៅពេលនេះ ប៉ុន្តែអាចទទួលបានតម្លៃខ្លួនទាបមិនដូចការរំពឹងទុកឡើយ។ ប្រភព៖ Goal