កូនប្រុសរបស់ Lionel Messi, Mateo បានអបអរនៅពេលដែលរូបគេគិតថា Barcelona បានស៊ុតបញ្ចូលទី ហើយមានប្រតិកម្មគួរអោយចង់សើចពី ឪពុករបស់គេ និង ដៃគូប្រយុទ្ធ Luis Suarez ផងដែរ។
ខ្សែប្រយុទ្ធទាំងពីររូបនេះ មិនអាចចូលរួមការប្រកួតបានដោយសារតែមានបញ្ហារបួស ក្នុងការប្រកួតដែល Barca បានយកឈ្នះ Real Betis ក្នុងលទ្ធផល ៥-២ នៅទឹកដី Camp Nou កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
ហើយ កូនប្រុសទី២របស់ខ្សែប្រយុទ្ធអាហ្សង់ទីន បានលើកដៃអបអរ ដែលមានការយល់ច្រលំថា Mateo បានអបអរគ្រាប់បាល់ដែលស៊ុតបញ្ចូលទីដោយក្រុម Real Betis នៅក្នុងការប្រកួតនោះ ប៉ុន្ដែតាមការពិត រូបគេអបអរនៅពេលដែលក្រុមម្ចាស់ផ្ទះ កៀកនឹងរកគ្រាប់បាល់បានប៉ុណ្ណោះ។
ទស្សនាវីដេអូខាងក្រោមនេះ៖