ការប្រកួតបាល់ទាត់នៅអង់គ្លេសទាំងអស់ត្រូវផ្អាកសកម្មភាពប្រកួតនាចុងសប្ដាហ៍នេះហើយ ដើម្បីជាការគោរពដល់ការយាងសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រី Elizabeth ។
ជាក់ស្ដែងការប្រកួតរបស់ក្រុម Manchester City ទល់ក្រុម Dortmund នៅពានរង្វាន់ UEFA Champions League នាពាក់កណ្ដាលសប្ដាហ៍ក្រោយនេះ នឹងមិនមានការផ្អាកឬលើកការប្រកួតអ្វីនោះទេ។ ស្របពេលការប្រកួតរបស់ក្រុមដទៃទៀត ក៏នឹងដំណើរការវិញធម្មតាផងដែរ ពោលគឺសម្រេចផ្អាកការប្រកួតនៅត្រឹមចុងសប្ដាហ៍នេះប៉ុណ្ណោះ។
មួយវិញទៀតសម្រាប់ការប្រកួត Premier League ដែលសម្រេចថាផ្អាកនោះ ការពិតទៅរដ្ឋាភិបាលក៏មិនបានចេញចរាចរឱ្យផ្អាកអ្វីដែរ ប៉ុន្តែក្លឹបទាំងអស់ដោយខ្លួនឯងទេដែលស្នើឱ្យមានការផ្អាកប្រកួតសប្ដាហ៍ទី៧នេះ។ ដោយសំអាងថាពួកគេចង់ចូលរួមរំលែកទុក្ខដល់ការយាងសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រី Elizabeth៕