Erik ten Hag បានសារភាពថា Manchester United បានចុះហត្ថលេខាលើ Rasmus Hojlund កាលពីរដូវក្តៅមុន ដោយសារតែពួកគេមិនអាចនាំយក Harry Kane បាន។
Hojlund បានចូលរួមជាមួយ United ក្នុងតម្លៃ ៧២លានផោន ពី Atalanta មិនខុសទេគឺក្នុងតម្លៃ ៧២លានផោន ហើយ Kane បានចុះហត្ថលេខាជាមួយ Bayern Munich ពី Tottenham ក្នុងតម្លៃ ១០០លានផោន។ មកទល់ពេលនេះក្នុងរដូវកាលដំបូងរបស់គាត់នៅ United Hojlund រកបានត្រឹមតែ ៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួតនៅ Premier League ខណៈដែល Kane រកបាន ៣៥គ្រាប់ក្នុង ៣១ប្រកួត នៅ Bundesliga ឱ្យ Bayern Munich។ Ten Hag បានសារភាពថា វាមិនយុត្តិធម៌ទេក្នុងការប្រៀបធៀបរវាងកីឡាករទាំងពីរ ហើយបានគាំទ្រ Hojlund ដែលមានអាយុទើបតែ ២១ឆ្នាំដើម្បីបន្តធ្វើឱ្យគាត់មានការរីកចម្រើនបន្ថែមទៀត។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Gary Neville នៅលើទូរទស្សន៍ Sky Sports អំពីប្រភេទកីឡាករដែល United អាចនឹងចុះហត្ថលេខានោះ Ten Hag បាននិយាយថា៖
“នោះអាចជាកីឡាករឆ្នើមតែប៉ុណ្ណោះ។ នោះគឺជាកីឡាករដែលមានជំនាញទាំងអស់ នោះគឺមានទាំងកាយសម្បាទា និងជាពិសេសជំនាញផ្លូវចិត្តដែលពួកគេត្រូវការដើម្បីអនុវត្ត និងការរួមចំណែកជាក្រុម ព្រោះយើងត្រូវឈ្នះគ្រប់ការប្រកួត។
បន្ទាប់មក Ten Hag ត្រូវបានគេសួរថាតើគាត់កំពុងសំដៅទៅលើ Kane ដែលជាខ្សែប្រយុទ្ធម្នាក់នោះមែនទេ ? គាត់បានឆ្លើយថា ៖
“បាទ! ហើយអ្នកដឹងទេ Harry Kane នឹងរកគ្រាប់បាល់អោយអ្នកបាន ៣០គ្រាប់យ៉ាងងាយ។ ខ្ញុំគិតថា Rasmus នឹងទៅដល់ទីនោះ ប៉ុន្តែគាត់ត្រូវការពេលវេលា។ វាមិនយុត្តិធម៌ទេក្នុងការវាយតម្លៃគាត់ឱ្យដូច Harry Kane ។ ខ្ញុំនឹងមិនប្រៀបធៀបកីឡាករពីរនាក់នេះទេព្រោះពួកគេខុសគ្នាខ្លាំងណាស់។ ជាមួយនឹង Hojlund ខ្ញុំគិតថាយើងមានសក្តានុពលដ៏ធំបំផុតនៅក្នុងតំណែងខ្សែប្រយុទ្ធកាលពីរដូវក្តៅមុន ហើយយើងសប្បាយចិត្តខ្លាំងណាស់ជាមួយគាត់។ ប៉ុន្តែគាត់ក៏ត្រូវការពេលវេលាដើម្បីសម្របខ្លួនដែរ ហើយយើងពិតជារីករាយណាស់ដែលគាត់បានបង្ហាញពីភាពសកម្មរបស់គាត់ក្នុងការស៊ុតបាល់បញ្ចូលទី”។
បិសាចក្រហមបានជួបបញ្ហាខ្សែការពារក្នុងរដូវកាលនេះ ការរបួសកីឡាករក្នុងតំបន់ការពារច្រើនលើសលប់ជាហេតុអោយក្រុមរបស់ Ten Hag បណ្តោយឱ្យរបូតគ្រាប់បាល់រហូតដល់ ៥១គ្រាប់នៅ Premier League នារដូវកាលនេះ។
ប្រភព បរទេស