Ten Hag ​ថា Ronaldo ​ត្រូវ​ពង្រឹង​កាយ​សម្បទា​ឡើង​វិញ ទើប​អាច​ជាប់​ជម្រើស​ដំបូង​


Ten Hag ​ថា Ronaldo ​ត្រូវ​ពង្រឹង​កាយ​សម្បទា​ឡើង​វិញ ទើប​អាច​ជាប់​ជម្រើស​ដំបូង​
04September-2022
  • Sunday 04 September 2022
  • 03:55 PM

​លោក Erik ten Hag ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​ពង្រឹង​កាយ​សម្បទា​ឡើង​វិញ ​ទើប​អាច​មាន​ឱកាស​ជាប់​ជម្រើស​១១​នាក់​ដំបូង​បាន​។

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​លេង​ទល់​ក្រុម Arsenal ​ដែល​ឈរ​នៅ​កំពូល​តារាង​នា​រាត្រី​នេះ​ហើយ។ ​មុន​ការ​ប្រកួត​នោះ​មក​ដល់ ​លោក Ten Hag ​បាន​និយាយ​ថា​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​សម្រាប់​ជំនួប​សំខាន់​មួយ​នេះ។ Arsenal ​ជា​ក្រុម​កំពុង​ធ្វើ​បាន​ល្អ​នា​ដើម​រដូវ​កាល​នេះ ​ដូច្នេះ​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​សុទ្ធ​តែ​មិន​អាច​ព្យាករ​បាន​មុន​ឡើយ។

​សម្រាប់​ Ronaldo ​វិញ ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​ក៏​បាន​និយាយ​ដែរ​ថា​លោក​មិន​មាន​បញ្ហា​អ្វី​ជាមួយ​គេ​ឡើយ។ ​រឿង​ដាក់​១១​នាក់​ដំបូង​ឬ​អត់​គឺ​អាស្រ័យ​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​ក្រុម ខណៈ​ដែល Ronaldo ​ផ្ទាល់​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​និង​កាយ​សម្បទា​របស់​គេ​ឡើង​វិញ​ដែរ។ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នៅ​តែ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម ហើយ​លោក​ក៏​មាន​គម្រោង​ពឹង​ផ្អែក​លើ​គេ​ច្រើន​ដែរ៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ