លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានបញ្ជាក់ថាលទ្ធផលស្មើវៀតណាម ០-០ នៅយប់មិញនេះ បានធ្វើឱ្យក្រុមថៃពិបាកខ្លាំងក្នុងការទទួលបានឱកាសឡើងជុំបន្ដ។
លោក Nishino បាននិយាយក្រោយចប់ការប្រកួតថា៖ “បន្ទាប់ពីការប្រកួតនេះ ខ្ញុំគិតថាវៀតណាម នឹងមានឱកាសច្រើនក្នុងការឡើងទៅវគ្គបន្ដក្នុងពូល G ខណៈដែលក្រុមថៃវិញ ត្រូវព្យាយាមខ្លាំងជាងមុនទ្វេដងទើបអាចមានឱកាសបាន។ ក្រុមវៀតណាម ជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្ន ពួកគេលេងដោយកម្លាំងចិត្ត ប្រព័ន្ធការពារល្អ និងការវាយបកលឿនៗ”។
រំលឹកថាឆ្លងកាត់៥ប្រកួតមកនេះ ក្រុមថៃស្ថិតនៅលេខ៣ក្នុងតារាង មានតែ៨ពិន្ទុប៉ុណ្ណោះ ស្របពេលក្រុមវៀតណាមវិញ មាន១១ពិន្ទុហើយឈរនៅលេខ១។ ក្រុមលេខ២ គឺក្រុមម៉ាឡេស៊ី ដែលមាន៩ពិន្ទុក្នុងដៃ៕ប្រភព៖ Bangkokpost