ក្រុមតោខៀវ Chelsea ក៏បានចូលរួមប្រជែងជាមួយក្រុមបិសាចក្រហម Manchester United ដើម្បីទិញយកខ្សែបម្រើ Frankie De Jong របស់ក្រុមអ្នកមានបុណ្យ FC Barcelona ផងដែរ។
តាំងពីបើករដូវកាលដោះដូរកីឡាករមក Man Utd បានព្យាយាមទិញ De Jong រហូត ប៉ុន្តែមិនអាចសម្រេចបានសោះ ព្រោះសាមីខ្លួនមិនចង់ចាកចេញហើយ ថែមទាំងបិសាចក្រហមមិនហ៊ានតម្លៃខ្លួនដល់កម្រិតទៀត។ រហូតមកដល់ពេលនេះក៏មានដំណឹងថាតោខៀវ Chelsea មួយទៀតក៏បានមកចូលរួមប្រជែងផងដែរ។ ក្រុមរបស់លោក Antonio Conte កំពុងស្វែងរកកីឡាករថ្មីមកពង្រឹងក្រុមដូចគ្នា។
ដោយក្រុម Chelsea នឹងមានសំណើរល្អជាង Man Utd ដាក់ឱ្យទៅ Barcelona ពោលគឺពួកគេហ៊ានផ្ដល់តម្លៃខ្លួនដល់៥១លានផោន ជាមួយការដោះដូរកីឡាករដទៃទៀតនៅក្នុងក្រុម ដែលស្ថិតក្នុងបញ្ជីលក់ចេញ។ តម្លៃនេះ ពិតជាល្អជាងក្រុមបិសាចក្រហមច្រើន ព្រោះក្រុមមានទឹកដីនៅ Old Trafford មិនអាចចាយច្រើនបានទេ ខណៈដែលរដូវកាលក្រោយពួកគេមិនបានលេង UEFA Champions League ថែមទៀត៕ ប្រភព ៖ dailymail