The bad news for Liverpool in tomorrow's match against two key players


The bad news for Liverpool in tomorrow's match against two key players
24November-2019
  • Sunday 24 November 2019
  • 01:32 PM

នៅ​ប្រកួត​ថ្ងៃ​ស្អែក​វេលា​ម៉ោង ១០:០០ នាទី​យប់ ក្លឹប Crystal Palace នឹង​ត្រូវ​បើក​កីឡដ្ឋាន​ទទួល​ក្រុម​ខ្លាំង​ហង្ស​ក្រហម Liverpool នៅ​ជំនួប​ជុំ​ទី ១៣ នៅ​ក្របខ័ណ្ឌ Premier League។

ដោយ​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កន្លង​ទៅ​កីឡាករ​សំខាន់​ដល់​ទៅ ២ រូប​របស់​ហង្ស​ក៏​រង​បញ្ហា​របួស និង​មិន​ទាន់​អាច​ត្រលប់​មក​ជួយ​ក្រុម​របស់​ខ្លួន​បាន​វិញ​ឡើយ​នៅ​ចុង​សប្តាហ៍​នេះ។ ក្នុង​នោះ​មាន Andy Robertson និង Mohamed Salah ពោល​គឺ​នៅ​តំបន់​ការពារ​និង​ប្រយុទ្ធ នឹង​មាន​ភាព​ថមថយ​ជាង​មុន​បន្តិច។

គួរ​រំឭក​ថា Liverpool កំពុង​នាំ​មុខ​ចំនួន ៨ ពិន្ទុ​នៅ​តារាង PL ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ឡើយ ក្រោយ​ឆ្លង​កាត់ ១២ ប្រកួត​កន្លង​ទៅ។ ធៀប​នឹង Man City ​ក្រុម​របស់​លោក Klopp នាំ​មុខ​ដល់​ទៅ ៩ ពិន្ទុ​ឯ​ណោះ៕ ប្រភព៖ BeSoccer

Facebook Comments

ព័ត៌មានកីឡាថ្មីៗ