គួរឱ្យសោកស្ដាយដោយសារវិបត្តិហិរញ្ញវត្ថុបណ្តាលឱ្យមានការពន្យារពេលសម្រាប់ Barcelona ក្នុងការចរចារកិច្ចសន្យាថ្មីជាមួយខ្សែបម្រើវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាព Pedri ។
ជាមួយនឹងរដូវកាលនេះជិតឈានទៅដល់ការបញ្ចប់ ការយកចិត្តទុកដាក់របស់ក្លឹបជាច្រើនបានចាប់ផ្តើមងាកទៅរកបញ្ហារឿងផ្ទេរ និង បន្ដកិច្ចសន្យាជាមួយកីឡាករ។ តែ Barcelona សម្រាប់រដូវកាលនេះរបស់ពួកគេបានបញ្ចប់ទៅហើយ ដោយបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ហើយគ្មានសង្ឃឹមក្នុងការតាមទាន់ក្រុម Real Madrid ក្នុងការប្រកួតដណ្តើមពានរង្វាន់ La Liga ទេនោះ។
ការចរចាលើកិច្ចសន្យាថ្មីកំពុងបន្តសម្រាប់ Ronald Araujo និងកីឡាករម្នាក់ទៀតដែលបានពិភាក្សាកាលពីខែមុនជាមួយ Pedri ។ ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះមើលឃើញថាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ ២០២៦ប៉ុន្តែគាត់មានឆន្ទៈក្នុងការបន្តការស្នាក់នៅរបស់គាត់បន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានការឯកភាពគ្នាល្អរវាងក្លឹបនិងកីឡាករក៏ដោយ ក៏ Marca បានរាយការណ៍ថា ការពិភាក្សារវាងអ្នកតំណាងរបស់ Pedri និង Barcelona បានយឺតយ៉ាវ និងជួបបញ្ហាជាច្រើនដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ អ្នកដែលចូលរួមក្នុងការចរចាមិនប្រាកដថានឹងមានកន្លែងគ្រប់គ្រាន់ក្នុងការកំណត់ប្រាក់ខែសម្រាប់កិច្ចសន្យាថ្មី។
ទោះបីជាមានការផ្អាកបែបនេះក៏ដោយ Barcelona និង Pedri មានភាពធូរស្រាលចំពោះស្ថានភាព។ ពួកគេនឹងផ្តោតសំខាន់លើការបញ្ចប់រដូវកាលនេះសិន ហើយវាអាចនឹងមានការរីកចម្រើនក្នុងរដូវក្តៅខាងមុខ។
ប្រភព ៖ MARCA