តាមរយៈសំឡេងនៃការស្ទង់មតិរបស់អ្នកគាំទ្ររាប់ពាន់នាក់ បានចុចយកគូប្រជែងនៃក្លឹបនីមួយៗទៅតាមចំណាត់ថ្នាក់ ហើយក្នុងនោះសម្រាប់ក្លឹបហង្សក្រហម Liverpool អាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល។
គូប្រជែងធំបំផុតសម្រាប់ក្រុមឈ្នះ UCL រដូវកាលចាស់ ដែលកំពុងពុះពារចង់ឈ្នះ EPL រដូវកាល ២០១៩/២០ ត្រូវបានអ្នកគាំទ្រចុចយកក្លឹប Manchester United ដែលថាជាគូប្រជែងលំបាកបំផុត ស្របពេល Chelsea ជាគូប្រជែងទីពីរ និង Man City ជាគូប្រជែងទីបី។
ផ្ទុយទៅវិញសម្រាប់ Manchester City មានសំឡេងដល់ទៅ ៧៩ ភាគរយរើសយក Liverpool ថាជាគូប្រជែងធំបំផុត ខណៈ Man Utd មាន ៧៨ ភាគរយ និង Tottenham មាន ២៨ ភាគរយ៕