នៅវេលាម៉ោង ០៣:០០ នាទីឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ក្រុមសេះបង្កង់ Juventus នឹងត្រូវតតាំងក្រុមខ្លាំង Napoli ដែលជាការប្រកួតដណ្តើមពានរង្វាន់ Supercoppa Italiana ឆ្នាំ ២០២១។
មុនឈានដល់ការប្រកួត ដែលមានផ្សាយផ្ទាល់លើទំព័រ CTS Sports បើយើងមើលតាមការព្យាករណ៍របស់គេហទំព័រល្បីឈ្មោះ Sportskeeda បានធ្វើការបង្ហាញនូវស្ថិតិ ជម្រើស ១១ នាក់ និងលទ្ធផលដែលអាចកើតឡើងនៅថ្ងៃនោះ។
កាលពីរដូវកាលមុនក្រុមទាំងពីរធ្លាប់តតាំងគ្នាម្តងហើយនៅដណ្តើមពាន Coppa Italia កាលនោះ Napoli យកឈ្នះនៅបាល់ថែមម៉ោងប៉េណាល់ទី ក្រោយស្មើ ០-០ នៅ ៩០ នាទី។ ក្រុមទាំងពីរធ្លាប់ប៉ះគ្នា ៣៦ លើក ដោយ Juventus ឈ្នះ ១៩ លើក ចាញ់ ១៣ លើក និងស្មើ ៤ លើក។
ឈុត ១១ រូបដែលអាចនឹងកើតមាននៅថ្ងៃនោះមានដូចខាងក្រោម៖
ដោយមើលតាមទម្រង់លេងប៉ុន្មានប្រកួតចុងក្រោយ ប្រភពបានទស្សន៍ទាយថា Napoli នឹងយកឈ្នះ ១-០ ទៅលើ Juventus ហើយក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Supercoppa នៅឆ្នាំ ២០២១៕
ប្រភព៖ Sportskeeda