ក្រុម Real Madrid ដែលពោរពេញដោយកីឡាកររបួសនោះ លេងបានត្រឹមស្មើជាមួយក្រុម Getafe ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួត La Liga សប្ដាហ៍ទី៣១។
មុនការប្រកួតនេះចាប់ផ្ដើម ក្រុម Real Madrid មានកីឡាកររបួសច្រើនមែនទែន ដោយសុទ្ធតែកីឡាករសំខាន់ៗនិងជម្រើសដំបូងទាំងអស់។ ដោយសារតែកត្ដានេះហើយ ទើបបានជាលោក Zidane ត្រូវហៅថ្នាលយុវជនមកជួយក្រុមដើម្បីប្រកួត។ ជាក់ស្ដែង ក្នុងការប្រកួតនោះ ក្រុមទាំងសងខាងមិនអាចមានឱកាសស្វែងរកគ្រាប់បាល់បានឡើយ។ ពោលគឺបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ។
ការចែកគ្នាម្នាក់១ពិន្ទុនេះ ធ្វើឱ្យក្រុម Real Madrid នៅលេខ២ដដែល ប៉ុន្តែចាញ់ពិន្ទុក្រុម Atletico Madrid ដល់ទៅ៣ពិន្ទុវិញហើយ៕
ប្រភព៖ DailyMail