ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី២១ នឹងដំណើរការនាថ្ងៃសៅរ៍ស្អែកនេះ ដោយមានការប្រកួតជក់ចិត្ត៣គូដែលអ្នកគាំទ្រចង់ទស្សនាបំផុត ហើយតាមការប៉ាន់ស្មានប្រហែលមានអ្នកគាំទ្រ៤០០០នាក់ទៅទស្សនាផ្ទាល់។
៣គូដែលគេចង់ដឹងលទ្ធផលបំផុតនោះគឺ ជំនួបក្រុមមិនដែលចាញ់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរមកប៉ះ ក្រុមមិនដែលចាញ់ក្នុងដី បឹងកេតអែហ្វស៊ី វេលាម៉ោង៣:៣០នាទី នៅកីឡដ្ឋាន Cambodia Airways ។ ចំណែក២គូទៀតគឺគូបង្វិលភព ភ្នំពេញក្រោន ជួបសូលទីឡូ ម៉ោង៦:០០នៅកីឡដ្ឋាន Smart RSN និង ក្រសួងការពារជាតិ ទទួលគិរីវង់សុខសែនជ័យ ពេលជាមួយគ្នានៅស្តាតចាស់។
ព្រះខ័នរាជស្វាយរៀង កំពុងខិតជិតដល់ការលើកពានមុនបិទរដូវកាល ដែលបច្ចុប្បន្នរកបាន៥២ពិន្ទុ លើសក្រុមលេខ២ណាហ្គាវ៉ើលដល់ទៅ៨ពិន្ទុទៅហើយ។ ដូច្នេះក្រុមលោក Conor ត្រូវការឈ្នះតែ៤ប្រកួតទៀតប៉ុណ្ណោះនឹងលើកពាន ឬដណ្តើមបាន១២ពិន្ទុពី៦ប្រកួតដែលនៅសល់។ យ៉ាងណាក្តី បឹងកេត កំពុងធ្វើបានល្អក្នុងដី តាំងពីបើកទទួលភ្ញៀវបណ្តោះអាសន្ននៃជើងទី២មក។
ចំណែក ភ្នំពេញក្រោន ក៏កំពុងពិបាកត្បិតចាប់ផ្តើមជើងទី២នេះ បាននាំចូលកីឡាករល្អៗច្រើនតែមិនជោគជ័យ។ ពួកគេទើបតែឈ្នះ នគរបាលជាតិ មួយប្រកួតគត់ ក្នុង៧ប្រកួតចុងក្រោយ។ ពិសេសកាលពីជើងទី១ បន្ទាប់ពីឈ្នះអង្គរថៃហ្គឺ បែរជាទៅចាញ់ សូលទីឡូ ១-០ នៅសៀមរាប។ គូនេះ នឹងប្រយុទ្ធគ្នាដល់ទីបញ្ចប់ ត្បិតសូលទីឡូជាក្រុមមួយដែលលេងស្មើស្ទើរពេញ៩០នាទីផងដែរ។
ងាកមក ក្រសួងការពារជាតិ ទំនងនឹងផ្តល់មេរៀនឲ្យ គិរីវង់សុខសែនជ័យវិញម្តង។ បរាជ័យ 4-1 កាលពីជើងទី១ ធ្វើឲ្យក្លិបនិងគ្រូបង្វឹក ភា សុភក្ត្រា ដែលធ្លាប់ជួយខ្លួនឈ្នះពានហ៊ុនសែនខាប់លើកទី៣ ត្រូវចែកផ្លូវគ្នា។ បន្ថែមលើនេះ កីឡាករទ័ព ដែលមានជម្រើសជាតិហោចណាស់៣នាក់ផងនោះ ប្រាកដជានៅសល់ភាពឈឺចាប់ ដែលត្រូវកាត់កងគ្នានៅជើងទី២នេះក្នុងដីខ្លួន។
ចំពោះការប្រកួតផ្សេងទៀតក្នុងសប្តាហ៍នេះមាន៖