ក្លឹប Tottenham Hotspur បានប្រកាសលើគេហទំព័រផ្លូវការរបស់ខ្លួននៅមុននេះបន្តិច ជុំវិញការចាត់តាំងលោក Jose Mourinho ជាអ្នកចាត់ការបន្ទាប់ពីលោក Mauricio Pochettino។
ជុំវិញកុងត្រាដែលលោក Mourinho ព្រមចុះហត្ថលេខាគឺមានរយៈពេលដល់រដូវកាល ២០២២/២៣។ រំឭកថា Jose ជាបុគ្គលធ្លាប់ទទួលជោគជ័យមួយរូប ក្រោយឈ្នះពានរង្វាន់អាជីពសរុបចំនួន ២៥ លើក ជាមួយការដឹកនាំនៅ FC Porto, Inter Milan, Chelsea, Real Madrid និង Manchester United។
ថ្លែងជុំវិញការទទួលតំណែងថ្មី Jose និយាយថា៖ “ខ្ញុំពិតជារីករាយនឹងការមកចូលរួមជាមួយក្លឹបដែលពោរពេញដោយប្រវត្តិសាស្រ្តអស្ចារ្យនិងភាពពេញចិត្តរបស់អ្នកគាំទ្រ ជាមួយគុណភាពក្រុមទាំងមូលការបម្រើការជាមួយកីឡាករក្នុងក្រុមនេះគឺពិតជាទាក់ទាញខ្ញុំខ្លាំងបំផុត”៕ ប្រភព៖ TottenhamHotspur