អ្នកចាត់ការក្លឹប Paris Saint-Germain បាននិយាយទាំងមិនលាក់លៀមថាខ្លួនមានអារម្មណ៍មិនល្អនោះទេ ការដែល Neymar សម្រេចទៅចូលរួមកម្មវិធី Davis Cup នៅឯទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីពេលកន្លងទៅនេះ។
Neymar ក៏ត្រលប់មកចូលរួមការហ្វឹកហាត់ជាធម្មតាវិញ ដោយត្រៀមតតាំងក្លឹប Lille នៅប្រកួតខាងមុខនេះ មុនពេល PSG ត្រូវជួប Real Madrid នៅថ្ងៃអង្គារ។ សួរនាំជុំវិញរឿងរ៉ាវ Neymar ហោះទៅទីក្រុង Madrid កន្លងទៅ លោក Tuchel និយាយថា៖ “តើខ្ញុំអាចធ្វើបែបណាបាន”។
លោកបន្ត៖ “ខ្ញុំមិនមែនជាឪពុករបស់គេទេ ហើយក៏មិនមែនជាប៉ូលិស ខ្ញុំត្រឹមតែជាគ្រូបង្វឹកមួយរូបប៉ុណ្ណោះ ដោយការពិតនាមខ្ញុំជាគ្រូបែបនេះ ខ្ញុំមិនពេញចិត្តរឿងហ្នឹងឡើយ តែខ្ញុំក៏បាត់បង់អារម្មណ៍របស់ខ្ញុំទាំងស្រុងទៅលើរឿងទាំងនោះដែរ”។
លោកបន្តថា៖ “យ៉ាងណាមិញក្រោយការត្រលប់មកវិញរបស់ Neymar គេបានចូលរួមហ្វឹកហាត់បានល្អ ពោលគឺគេអាចនឹងចូលរួមការប្រកួតខាងមុខនេះបាន”៕ ប្រភព៖ Marca