គ្រូជម្រើសជាតិអ៊ុយក្រែន៖ យើងលេងដើម្បីតបស្នងគ្រប់តំណក់ឈាមដែលស្រក់ដើម្បីជាតិ


គ្រូជម្រើសជាតិអ៊ុយក្រែន៖ យើងលេងដើម្បីតបស្នងគ្រប់តំណក់ឈាមដែលស្រក់ដើម្បីជាតិ
02June-2022
  • Thursday 02 June 2022
  • 01:38 PM

លោក Oleksandr Petrakov គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែន បាននិយាយថាជ័យជម្នះ ៣-១ លើក្រុមស្ដុតឡែន គឺជាការតបស្នងទៅដល់អ្នកបូជាជីវិតការពារទឹកដីអ៊ុយក្រែនទាំងអស់។

ការប្រកួតនៅយប់មិញនេះ គឺជាការប្រកួតដំបូងសម្រាប់ក្រុមអ៊ុយក្រែន បើគិតចាប់ពីរុស្ស៊ីចាប់ផ្ដើមវាយលុកប្រទេសនេះមក។ ស្របពេលវាទទួលបានជ័យជម្នះទៀតនោះ ទើបធ្វើឱ្យគ្រប់គ្នាសាទរជាខ្លាំង។ ក្នុងនោះដែរ ទាំងកីឡាករ និងគ្រូបង្វឹកបានយកជ័យជម្នះនេះឱ្យទៅទាហានអ៊ុយក្រែនទាំងអស់ ដែលកំពុងធ្វើសង្ក្រាមទប់ទល់ជាមួយកងទ័ពរុស្ស៊ី។

លោក Oleksandr Petrakov គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែនបាននិយាយថា៖ “ជ័យជម្នះនេះមិនមែនសម្រាប់ខ្ញុំ ឬសម្រាប់ក្រុមនោះទេ វាគឺសម្រាប់ប្រទេសរបស់យើង។ វាជាជ័យជម្នះធំធេងណាស់សម្រាប់អ៊ុយក្រែន។ ពួកគេបានធ្វើគ្រប់យ៉ាងដើម្បីលេងប្រកួតឱ្យល្អ ឱ្យទៅប្រជាជនអ៊ុយក្រែនដែលកំពុងទស្សនានៅផ្ទះ កងទ័ព និងគ្រប់គ្នានៅក្នុងប្រទេសនេះ។ វាជាការតបស្នងវិញ សម្រាប់គ្រប់ឈាមដែលពួកគេស្រក់ដើម្បីការពារទឹកដី”៕  ប្រភព ៖ dailymail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ