ពានរង្វាន់ UEFA Best Player of The Year នឹងប្រកាសឈ្មោះអ្នកឈ្នះនៅយប់នេះហើយ ពោលគឺក្នុងឱកាសចាប់ពូលរដូវកាលថ្មី UEFA Champions League តែម្ដង។
រដូវកាលមុន Luka Modric បានបញ្ចប់ការឈ្នះជាប់ៗគ្នារបស់ Lionel Messi និង Cristiano Ronaldo ទៅហើយ។ ខណៈដែលឆ្នាំនេះទៀតសោត ក៏មានកីឡាករម្នាក់ទៀតដែលកំពុងប្រដេញយកពានរង្វាន់កីឡាករល្អនេះ ពីកណ្ដាប់ដៃកំពូលខ្សែប្រយុទ្ធខាងលើផងដែរ។ កីឡាករម្នាក់នោះគឺ Virgil van Dijk ខ្សែការពាររបស់ក្រុម Liverpool ។
Van Dijk ជាខ្សែការពារជួយក្រុមហង្សក្រហមលើកពាន UEFA Champions League និងប្រជែងពានរង្វាន់ Premier League ខ្លាំងបំផុត។ អ្វីដែលកាន់តែពិសេសសម្រាប់កីឡាករហុល្លង់រូបនេះ គឺកំណត់ត្រារហូតដល់៤៩ប្រកួតនៅលីគអង់គ្លេស គ្មាននរណាម្នាក់អាចញាក់សាច់រូបគេឡើយ។ កំណត់ត្រានេះ ទើបតែបញ្ចប់ក្រោមថ្វីជើងរបស់ Pepe កីឡាករចំណូលថ្មីរបស់ Arsenal កាលពីប្រកួតសប្ដាហ៍មុននេះទេ៕ប្រភព៖ Bbc