ខ្សែការពារនិងជាប្រធានក្រុមជម្រើសជាតិវៀតណាមកីឡាករ Que Ngoc Hai បច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធក្នុងចចាមអារ៉ាម ជុំវិញការត្រៀមផ្លាស់ទៅចូលរួមនៅលីគកំពូលថៃ (Thai League 1) នារដូវកាលក្រោយ។
បុរសវ័យ ២៦ ឆ្នាំរូបនេះ បានជាប់ឈ្មោះជាប្រធានក្រុមឲ្យក្រុមនាគមាសវៀតណាមដល់ទៅ ៤៨ លើករួចមកហើយ ដោយលោករកបាន ៣ គ្រាប់ ហើយក៏ចូលរួមចំណែកបានមួយគ្រាប់នាពេលកន្លងមកក្នុងការលេងយកឈ្នះឥណ្ឌូណេស៊ី ៣-១ នៅវគ្គជម្រុះប្រចាំតំបន់ World Cup ២០២២ Qualifiers។
បើតាមប្រភពពី SMM Sport បានឲ្យដឹងថាទ្រនំបន្ទាប់របស់ Ngoc Hai អាចជានៅ ក្លឹប Muangthong United ក្រោយក្លឹបមួយនេះធ្លាក់ទម្រង់លេងខ្លាំងនាឆ្នាំ ២០១៩ ហើយកំពុងរកវិធីសាស្រ្តស្រោចស្រង់ត្រលប់មកវិញ៕ ប្រភព៖ FoxSportAsia