អាជ្ញាកណ្ដាលឈ្មោះ Nguyen Ngoc Chau ត្រូវរងពិន័យ ក្រោយពីខ្សែប្រយុទ្ធក្រុម Binh Dinh Club ប្រើដៃដើម្បីរកគ្រាប់បាល់បញ្ចូលទីបានសម្រេច ខណៈដែលអាជ្ញាកណ្ដាលមិនព្រមពិន័យ។
ក្រុម Binh Dinh Club លេងស្មើ ១-១ ជាមួយក្រុម Saigon ក្នុងការប្រកួតជុំទី៦នៃពានរង្វាន់លីគកំពូលវៀតណាម។ យ៉ាងណាមិញ ក្នុងការប្រកួតនេះមានរឿងមិនស្រួលកើតឡើង ពោលគឺអាជ្ញាកណ្ដាលមិនព្រមពិន័យទៅលើគ្រាប់បាល់របស់ក្រុម Binh Dinh ឡើយ។ ខណៈដែល១គ្រាប់នោះ ត្រូវបានគេឃើញច្បាស់ថាប៉ះដៃ ហើយចូលទីប៉ុណ្ណោះ។
ដោយសារតែសកម្មភាពមិនប្រក្រតីនេះហើយ ទើបបានជាខាងសហព័ន្ធបាល់ទាត់វៀតណាម សម្រេចពិន័យលើអាជ្ញាកណ្ដាល Nguyen Ngoc Chau តែម្ដង។ គេក៏កំពុងសើបបន្ថែមទៀតដែរ ថាតើអាជ្ញាកណ្ដាលរូបនេះ មានចេតនាដើម្បីរៀបចំលទ្ធផលទុកមុនឬយ៉ាងណា៕ ប្រភព ៖ zingnews