មានចចាមអារ៉ាមថាក្រោយការបង្កើតពាន European Super League ដែលធ្វើឡើងក្នុងគោលបំណងមកប្រឆាំងនឹង UEFA ទំនងជាបង្កផលប៉ះពាល់ដល់ការប្រកួតវគ្គ ៤ ក្រុមនៅ Champions League នាពេលខាងមុខ។
នោះគឺដូចអ្នកបានដឹងស្រាប់ហើយ ក្រុមទាំង ៤ នៅ Champions League មាន ៣ ក្រុមហើយដែលជាប់ឈ្មោះជាស្ថាបនិកបង្កើតពាន European Super League ឬហៅកាត់ ESL ក្នុងនោះគឺមាន Man City, Chelsea និង Real Madrid។
បែបនេះក៏នាំឲ្យកើតមានមន្ទិលសង្ស័យថា UEFA អាចនឹងធ្វើការផ្តាច់ចោលឈ្មោះក្រុមទាំងនោះចេញពីការប្រកួត ដូចដែលបានបង្ហើបនៅសេចក្ដីថ្លែងការណ៍កាលពីយប់មិញ។ ប្រសិនដូចការរំពឹងទុក នោះ PSG នឹងទំនងជាប្រកាសឲ្យឈ្នះពាន Champions League ដោយស្វ័យប្រវត្តិតែម្តងសម្រាប់រដូវកាល ២០២០/២១។
យ៉ាងណាយើងនឹងរង់ចាំមើល ការឆ្លើយតបរបស់ភាគីទាំងសងខាងនៅយប់នេះ ឬព្រឹកស្អែកបន្តទៀតសិន មុននឹងទទួលបានចម្លើយផ្លូវការ៕
ប្រភព៖ CaughtOffSide