នៅជំនួបជុំទី ៥ នៃវគ្គជម្រុះតាមពូលក្នុងការប្រកួត UEFA Champions Leauge បានវិលត្រលប់មកដល់សារជាថ្មី។
បង្វែរទៅមើលសមាសភាពកីឡាករគិតត្រឹមព្រឹកថ្ងៃចន្ទនេះ សម្រាប់ក្លឹប Atletico Madrid គឺសម្រេចនឹងខកខាន Diego Costa, Jose Gimenze និង Stefan Savic ដែលមិនអាចហោះទៅទីក្រុង Turin ចូលរួមការប្រកួតឡើយ ដោយសារមានបញ្ហារបួស។
មិនខុសពី Juventus គឺ Giorgio Chiellini ដែលបន្តខកខានរយៈពេលយូរ ឥឡូវចូលមកដល់ Federico Bernardeschi, Douglas Costa និង Adrien Rabiot ក៏នឹងអវត្តមានដូចគ្នា។ ចំណែកឯ Alex Sandro និង Matthijs de Ligt ស្ថិតក្នុងដំណាក់កាលឃ្លាំមើល ពោលគឺប្រព័ន្ធការពាររបស់ Juve នឹងអាចចុះថមថយច្រើន៕ ប្រភព៖ Marca